fbpx

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន

អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី (“អាយ-ហ្វាយនែន”) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាដែលនាំមកនូវដំណោះស្រាយភតិសន្យាដ៏ឆ្លាតវៃជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ អាយ-ហ្វាយនែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយស្ថាបនិកជនជាតិខ្មែរចំនួនបី (០៣) រូប រួមមានលោក សុខ ចំរើន លោក កាំង សំណាង និងលោក ឡាវ ប៉ូគៀត។

ជាបន្ទាប់នៅក្នុងឆ្នាំ២០១៥ អាយ-ហ្វាយនែន បានទទួលស្វាគមន៍ Athena Asia Pacific (HK) Limited ជាម្ចាស់ភាគហ៊ុនទីបួនរបស់ខ្លួន។ ក្នុងនាមជាគ្រឹះស្ថានដែលរីកលូតលាស់យ៉ាងឆាប់រហ័ស អាយ-ហ្វាយនែន ប្រតិបត្តិការជាមួយនឹងបណ្តាញសាខាចម្រុះនៅតាមទីប្រជុំជនសំខាន់ៗរួមមាន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប។

នៅក្នុងត្រីមាសចុងក្រោយក្នុងឆ្នាំ២០២២ ក្រុមហ៊ុន KB Kookmin Card ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខនៅប្រទេសកូរ៉េខាងត្បូង រួមនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារឯកទេស ខេប៊ី ដេហាន បានទិញយក អាយ-ហ្វាយនែនបានដោយជោគជ័យ។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនថ្មី អាយ-ហ្វាយនែននឹងបន្តការវិនិយោគលើបច្ចេកវិទ្យា និងសមត្ថភាពរបស់បុគ្គលិកជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការរីកលូតលាស់នៃទីផ្សារ និងភាពងាយស្រួលរបស់អតិថិជន។

បទពិសោធជាង៥ ឆ្នាំ

យើងខ្ញុំបានជួយប្រជាជនកម្ពុជាឲ្យសម្រេចគោលដៅរបស់ពួកគេជាង៥ឆ្នាំមកហើយជាមួយ នឹងដំណោះស្រាយបង់រំលស់ ដែលជាទីទុកចិត្តនិងតម្លៃសមរម្យ។

ដំណើរការអនុម័តងាយៗ

អាចត្រូវបានជ្រើសរើសមុនតាមអនឡាញ។ ដាក់ពាក្យសុំក្នុងរយៈពេល ៥នាទី៖ ងាយរហ័សគ្មានក្រដាសស្នាម!

មានលក្ខណៈបត់បែននិង តម្លៃសមរម្យ

យើងផ្តល់កម្ចីដែលមានអត្រាការប្រាក់ និងលក្ខខណ្ឌបង់សមរម្យដែលសាកសមនឹងប្រាក់ចំណូល និងបែបបត់ជីវិតរបស់លោកអ្នក។

ទាក់ទងយើងខ្ញុំ

ផ្ញើសំណួរមកយើងខ្ញុំតាមរយៈអ៊ីមែល ប្រើទម្រង់ទាក់ទងនេះ។

ចក្ខុវិស័យ បេសកកម្ម

ចក្ខុវិស័យ

អ្នកត្រួសត្រាយហិរញ្ញវត្ថុដ៏ច្នៃប្រឌិតដែលទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន - យើងខ្ញុំនឹងក្លាយជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់ជូនអតិថិជននូវការច្នៃប្រឌិត និងដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ។

បេសកកម្ម

មាគ៌ាភតិសន្យាហិរញ្ញវត្ថុដ៏ឆ្លាតវៃភាពងាយស្រួល និងទំនុកចិត្តរបស់អតិថិជនគឺជាការផ្តោតសំខាន់របស់យើងខ្ញុំ។

គតិពេចន៍

“ទទួលយកការបំផុសគំនិតសិក្សាដើម្បីភាពវៃឆ្លាត បង្កើតការច្នៃប្រឌិត មានភាពស្មោះត្រង់ ឆ្លើយតបភ្លាមៗ!”

គុណតម្លៃស្នូល

ការបំផុសគំនិត
យើងខ្ញុំទទួលបានការបំផុសគំនិតពីអតិថិជន និងអ្នកប្រឹក្សាផ្នែកលក់ដែលនាំឲ្យយើងខ្ញុំផ្តល់សេវាកម្មហិរញ្ញវត្ថុជាទីពេញចិត្តដល់មនុស្សគ្រប់គ្នា។

ភាពវៃឆ្លាត
យើងខ្ញុំទទួលយកជានិច្ចនូវចំណេះដឹងបន្ថែមលើផលិតផល អតិថិជន និងអ្នកប្រឹក្សាផ្នែកលក់។

ការច្នៃប្រឌិត
យើងខ្ញុំមានភាពច្នៃប្រឌិត ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើអតិថិជនឲ្យបានល្អប្រសើរ។

សុចរិតភាព
យើងខ្ញុំផ្តល់ជូនអតិថិជននូវភាពស្មោះត្រង់ និងតម្លាភាពពីអ្វីដែលយើងខ្ញុំបានធ្វើ។

ភាពរហ័សរហួន
យើងខ្ញុំនឹងឆ្លើយតបភ្លាមៗចំពោះតម្រូវការរបស់អតិថិជន ហើយផ្ដល់នូវជម្រើសដ៏ល្អបំផុតយ៉ាងឆាប់រហ័សនិងសមស្រប។

ឥទ្ធិពល​​យើងខ្ញុំ

អាយ ហ្វាយនែនពង្រឹង​​​សមត្ថភាពអតិថិជនរបស់យើងតាមរយៈ​​ការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដើម្បីឲ្យពួកគេអាចទិញ​​សម្ភារៈសំខាន់ៗដែលចាំបាច់សម្រាប់ពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់គេ។

ស្ថិរភាពប្រាក់ចំណូល

អតិថិជនរបស់យើងជាង ៨០% ពឹងផ្អែកលើយានយន្តដែលជាវតាមរយៈកម្ចីយើង ដើម្បីធ្វើដំណើរទៅបំពេញការងារបានជារៀងរាល់ថ្ងៃដែលនេះ អាចធានាឲ្យពួកគេមានការងារធ្វើ និងមានស្ថិរភាពប្រាក់ចំណូលតាមរយៈមធ្យោបាយដែលមានតម្លៃសមរម្យ និងបានយូរអង្វែង។ ភាគច្រើននៃអ្នកធ្វើដំណើរទៅធ្វើការតាមម៉ូតូ គឺជាអ្នកដែលមានជីវភាពគ្រួសារមធ្យម និងក្រោមមធ្យម។ ចំពោះពួកគាត់ម៉ូតូគឺជាចំណែកមួយដ៏សំខាន់ចាំបាច់បំផុតនៅក្នុងជីវិត ។

បរិយាបន្នហិរញ្ញវត្ថុ

យើងបាននិងកំពុងពង្រីកសេវាហិរញ្ញវត្ថុ ឲ្យទៅដល់ទូទាំងប្រទេសកម្ពុជា។ ខណៈពេលដែលធនាគារ និងមីក្រូហិរញ្ញវត្ថុតម្រូវឲ្យអតិថិជនមានប្លង់ដីបញ្ចាំដើម្បីទទួលបានកម្ចីយើងប្រើប្រាស់ការឲ្យកម្ចីជាសម្ភារៈ ធ្វើជាទ្រព្យបញ្ចាំ។ ធ្វើដូចនេះ អាចឲ្យយើងផ្តល់សេវាទៅដល់ប្រជាជនដែលមិនសូវមានគេផ្តល់សេវាជូនពីមុនមក៖ អតិថិជនយើងជាង ៥០% មិនធ្លាប់ខ្ចី ពីមុនមកសោះ ហើយកម្ចីជាមួយយើងគឺជាកម្ចីដំបូងរបស់ពួកគេ។

ពង្រឹងសមត្ថភាពសហគ្រិន

ជានិច្ចកាលសហគ្រិនប្រឈមនឹងការខ្វះខាតដំណោះស្រាយហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យដែលពួកគេត្រូវការដើម្បី ពង្រីកអាជីវកម្មរបស់ពួកគេ។ យើងផ្តល់កម្ចី ដើម្បីទទួលបានឧបករណ៍សំខាន់ៗសម្រាប់អាជីវកម្ម ដូចជា ម៉ាស៊ីនបោក ខោអាវសម្រាប់ម្ចាស់ហាងបោកគក់ ទុកទុក សម្រាប់អ្នកបើកទុកទុក និងយានយន្ត សម្រាប់ដឹកទំនិញធុនតូចដល់អាជីវកម្មធុនតូច។

អាចទៅណាមកណាបាន

ដោយសារតែមិនមានប្រព័ន្ធធ្វើដំណើរសាធារណៈទ្រង់ទ្រាយធំ ប្រទេសកម្ពុជានៅតែរងផលប៉ះពាល់ខ្លាំងពីសំណាក់កង្វះខាត ការធ្វើ ដំណើរ និងការទៅណាមកណាដែលមានតម្លៃសមរម្យនៅឡើយ។ ហេតុនេះម៉ូតូ គឺជាយានជំនិះ ដែលចាំបាច់ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយដើរតួយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ម៉ូតូ សំខាន់ក្នុងការធ្វើដំណើរទៅធ្វើការទទួលការអប់រំសេវាសុខភាព និង សកម្មភាពសង្គមនានា។ សេវាហិរញ្ញវត្ថុយើងខ្ញុំ ធ្វើឲ្យជីវិតប្រជាជនកម្ពុជាដែលពុំអាចមានលទ្ធភាពទិញយាន្តជំនិះ ឬអាចទៅណាមកណាបាននោះកាន់តែប្រសើរឡើង។

ធ្វើការជាមួយពួកយើង

ចាប់អារម្មណ៍ចូលរួមជាមួយពួកយើងមែនទេ? សូមផ្ញើអ៊ីមែលមកយើងតាមរយៈ recruitment@ifinanceplc.com ។